• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដើម្បីទីក្រុងហូជីមិញបន្តការអភិវឌ្ឍ

កែច្នៃអង្ករសម្រាប់នាំចេញនៅឯសហគ្រាសកែច្នៃអាហារជាន់ខ្ពស់ Tan Tuc នៃក្រុមហ៊ុនអាហារហូជីមិញ នៃអគ្គក្រុមហ៊ុនស្បៀងអាហារភាកខាងត្បូង (រូបថត៖ TTXVN)
 

ឆ្នាំ ២០២១ គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តនៃបក្ខភាគទីក្រុងលើកទី ១១។

ហេតុដូច្នេះ ទីក្រុងហូជីមិញកំពុងប្រមូលផ្តុំធនធាន យ៉ាងសកម្ម ជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញ។

ដើម្បីរក្សាបាននូវសន្ទុះកំណើន ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានស្នើដល់គ្រប់សាខាស្រុកទាំងអស់ ត្រូវបន្តជំរុញការកសាងរដ្ឋបាលក្រុង និងកែលំអបរិយាកាសវិនិយោគ ជាពិសេស ត្រូវជំនះលើភាពខ្វះខាតធ្វើសមកាលកម្ម។ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា៖ “ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិងសាខាពាក់ព័ន្ធ ចាំបាច់ផ្តោតការយកចិត្តទុកដាក់ក្នុងការដាក់ចេញដំណោះស្រាយនិងការណែនាំ ដើម្បីជួយដល់ថ្នាក់មូលដ្ឋានក្នុងការដោះស្រាយបញ្ហានៅក្នុងវិស័យគ្រប់គ្រងរដ្ឋឯកទេស។ យ៉ាងណាមិញ ដំណោះស្រាយដើម្បីជំនះលើភាពខ្វះខាតក្នុងការធ្វើសមកាលកម្ម ក្នុងប្រតិបត្តិការនៃសេចក្តីសម្រេចចិត្តរបស់ទីក្រុង ពោលគឺធ្វើយ៉ាងម៉េចដើម្បីដោះស្រាយរាល់ការលំបាកនិងបញ្ហាជំពាក់ជំពិនរបស់ប្រជាជនក៏ដូចជាអាជីវកម្ម”។

ទីក្រុងហូជីមិញបានកំណត់ថា ការអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការឆ្នាំ ២០២១ មានអត្ថន័យសំខាន់ដើម្បីបំពេញគោលដៅនៃដំណាក់កាល ២០២១ - ២០២៥ ព្រមទាំងបង្កើតជាមូលដ្ឋានសម្រាប់ទីក្រុងកាន់តែរឹងមាំនាពេលអនាគត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top