• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឈានចូលថ្ងៃទី ៥៩ ដែលវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ ក្នុងសហគមន៍ទេ


រូបថត៖ TTXVN
 

បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ ១៩ ចំនួន ១,០៦៣ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ១,១៨០ នាក់។

យោងតាមព័ត៌មាន របស់គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាត ត្បាតកូវីដ ១៩ ថា៖ ចាប់ពីម៉ោង ១៨ ថ្ងៃទី ៣១ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ១ ខែវិច្ឆិកា វៀត ណាមមិនមានករណីឆ្លងថ្មី  កូវីដ  ១៩ ទេ។ ដូច្នេះប្រទេស វៀតណាមបានឈានដល់ថ្ងៃទី ៦០ ដោយមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍។ បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ ១៩ ចំនួន ១,០៦៣ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ១,១៨០ នាក់។ ក្នុងនោះ ករណីស្លាប់ចំនួន ៣៥ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

វៀតណាមស្នើទិសដៅចំនួន​បីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ APEC

នាថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច APEC លើកទី ៣៧ តាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោកឡេ ហ័យ ជុង និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក លឿង ហ័យ ថៃ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

Top