• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបសន្ទនាយុទ្ធសាស្ត្រការទូតនិងការពារជាតិវៀតណាម-អូស្ត្រាលីលើកទី៥

អនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នាថ្ងៃទី២៧កញ្ញា នៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy និងសមភាគីអូស្ត្រាលី លោក Gary Quinlan រួមទាំងអនុរដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីអ្នកស្រី Rebecca Skinner បានអញ្ជើជាសហអធិបតីកិច្ចប្រជុំលើកទី៥នៃជំនួប សន្ទនាយុទ្ធសាស្ត្រការទូតនិងការពារជាតិរវាងប្រទេសទាំងពីរ។ 


នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ដោយឃើញថា ទំនាក់ទំនងដៃគូលើគ្រប់ វិស័យ វៀត ណាម - អូស្ត្រាលីបន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធិ ភាព។ ភាគីទាំងពីរបានឯកភាព ជម្រុញរាល់ការខិតខំប្រឹងប្រែង សំដៅនាំទំនាក់ទំនងសំខាន់នេះកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានឯកភាព រឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីត្រៀមរៀបចំល្អនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ភាគីទាំងពីរក៏បានអះអាងថា នឹងសហការយ៉ាងស្អិតរមួតដើម្បីធានាជោគជ័យនៃសន្និសីទពហុភាគីនឹងប្រព្រឹត្តទៅនាពេលខាងមុខ រួមមានសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកានៅវៀតណាម សន្និសីទជាន់ខ្ពស់អាស៊ីខាងកើតនៅហ្វីលីពីនជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top