• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភអង្ករ និងបរិក្ខាពេទ្យជូនអាណិកជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

នេះជាការជួយឧបត្ថម្ភទាន់ពេលវេលាដល់ដល់បងប្អូនអាណិក ជនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

ជួយឧបត្ថម្ភអង្ករ និងបរិក្ខាពេទ្យជូនអាណិកជនកម្ពុជា (រូបថត៖ dangcongsan.vn)


អង្ករចំនួន ២០ តោន និងបរិក្ខាពេទ្យ ថ្នាំប៉ូវកម្លាំង និងម៉ាស់ចំនួន ៣,៥ តោនទើបបានប្រគល់ដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតាមច្រកទ្វារអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh  សំដៅជួយឧបត្ថម្ភអាណិកជន ដែលមានជីវភាពរស់នៅលំបាក ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ទំនិញទាំងនេះមានតម្លៃ ២ ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់សម្ព័ន្ធក្រុមហ៊ុន Mai Linh និងសហគ្រាសមួយចំនួនទៀត។

លោក Vo Tuan Ngoc ទីប្រឹក្សា និងជាប្រធានការិយាល័យកិច្ចការសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថានេះជាការជួយឧបត្ថម្ភទាន់ពេលវេលាដល់បងប្អូនអាណិកជន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top