• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូង ក្រុមជម្រើសជាតិវៀតណាមចូលរួមវគ្គជម្រុះលើកទី ៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២

៣-២ គឺជាពិន្ទុនៃការប្រកួតនៅថ្ងៃទី ១៥ ខែមិថុនារវាងក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួម និងក្រុមជម្រើសជាតិវៀតណាមក្នុងវគ្គជម្រុះជុំទី ៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។
 

ក្រុមជម្រើសជាតិវៀតណាមទោះបីជាចាញ់ក្នុងការប្រកួតក៏ដោយក៏នៅតែដណ្តើមបានសំបុត្រចូលទៅវគ្គជម្រុះចុងក្រោយនៃការប្រកួត World Cup ឆ្នាំ ២០២២


ជាមួយនឹងលទ្ធផលនេះ ទោះបីចាញ់ក៏ដោយ ប៉ុន្តែក្រុមជម្រើសជាតិវៀតណាមបានបង្កើតឡើងប្រវត្តិសាស្ត្រ នៅពេលដែលជាលើកដំបូងដណ្តើមបានសំបុត្រចូលទៅវគ្គជម្រុះចុងក្រោយនៃការប្រកួត World Cup ឆ្នាំ ២០២២ ហើយក្លាយជាតំណាងមួយក្នុងចំណោមតំណាងខ្លាំងទាំង ១២ នៅអាស៊ី។ គ្រូបង្វឹកនិងកូមត្រូវក្រុមអេមីរ៉ាតអារ៉ាប់រួមនាំមុខដោយលទ្ធផល ៣-០។ ក៏ប៉ុន្តែនៅនាទីចុងក្រោយនៃតង់ទី ២ កីឡាករវៀតណាមបានប្តេជ្ញាចិត្តលេងនិងមានគោល ដៅកាត់បន្ថយពិន្ទុ ៣- ១ នៅវេលានាទី ៨៥ ជាមួយការសុតបញ្ចូលទីរបស់កីឡាករ Tien Minh។ បន្ទាប់មកនៅនាទី ៩៣ កីឡាករ Minh Vuong បានរកគ្រាប់បាល់ទី ២ ជូនក្រុមជម្រើសជាតិវៀតណាម។ បន្ទាប់ពីវគ្គប្រកួត កីឡាករ Minh Vuong បានចែករំលែកថានក្រុមរបស់គ្រូបង្វឹកលោក Park Hang Seo អាចបន្តដំណើរឆ្ពោះទៅមុខ ក្នុងនាមជាក្រុមជើងឯករង ដែលមានស្នាដៃល្អជាងគេទាំង ៥ (មាន ១៧ ពិន្ទុ) ក្នុងវគ្គជម្រុះលើកទី ៣។


ក្នុងការប្រកួត ក្រុមជម្រើសវៀតណា៖ “តាមពិតទៅ ក្រុមទាំងមូលមានការប្រកួតយ៉ាងស្វិតស្វាញ បើទោះបីជាគូប្រកួតត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងក្នុងពូល G ក៏ដោយ។ ក្រុមទាំងមូលប្រយុទ្ធដោយស្មារតីក្លាហាន ហើយអ្វីដែលសំខាន់បំផុតនោះគឺក្រុមជម្រើសជាតិវៀតណាមបានឈានដល់វគ្គជម្រុះលើកទី ៣។ ក្រុមនឹងឆ្ពោះទៅគោលដៅល្អក្នុងការប្រកួតនាពេលខាងមុខក្នុងវគ្គជម្រុះទី ៣”។

ក្រុមជម្រើសជាតិវៀតណាមបានចាកចេញពីប្រទេសអារ៉ាប់រួមនៅល្ងាចថ្ងៃទី ១៦ ខែមិថុនា ហើយរំពឹងថានឹងចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា។ បន្ទាប់ពីឆ្លងដែនមក សមាជិកទាំងអស់នឹងអនុវត្តន៍ការធ្វើចត្តា ឡីស័កដោយធានានូវបទប្បញ្ញត្តិស្តីពីការបង្ការទប់ស្កាត់កូវីដ ១៩ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top