• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគរវាងទីក្រុង Da Nang ជាមួយទីក្រុងធំៗរបស់ប្រទេសកាណាដា

ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូទីក្រុង Da Nang ដឹកនាំដោយសមាជិកមជ្ឈឹមបក្ស លេខាគណៈកម្មាធិការបក្ស លោក Truong Quang Nghia បានអញ្ជើញទៅទស្សនាទីក្រុងធំៗមួយចំនួនរបស់កាណាដា សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានានិយាយដោយឡែកនិងរវាងប្រទេសទាំងពីរនិយាយរួម ជាពិសេសលើវិស័យពន្លឿនពាណិជ្ជកម្មនិងវិនិយោគ។

សកម្មភាពទេសចរណ៍នៅទីក្រុង Da Nang ទាក់ទាញភ្ញៀវទេសចរច្រើនរូបមកទស្សនា


ដំណើរទស្សនកិច្ចនេះស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេ​ភាគី​ (១៩៧៣-២០១៨)។

នៅទីក្រុង Toronto គណៈប្រតិភូបានចូលរួមកិច្ចពិភាក្សាពន្លឿនពាណិជ្ជកម្មនិងវិនិយោគចូលទីក្រុង Da Nang ដោយមានការចូលរួមរបស់ភ្ញៀវជាច្រើនរួមទាំងវិនិយោគិន អង្គការនានា និងសម្ព័ន្ធសមាគមមួយចំនួនរបស់កាណាដា​។ ក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Van Mien បានឧទ្ទេសនាមអំពីបរិយាកាស ឱកាសវិនិយោគ ធ្វើអាជីវកម្មក៏ដូចជារាល់គោលនយោបាយអនុគ្រោះវិនិយោគរបស់​ទីក្រុង Da Nang ផងដែរ។

វិនិយោគិនកាណាដាច្រើនរូបបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសគោលនយោបាយ បើកទូលាយរបស់ទីក្រុង Da Nang ក៏ដូចជាទិសដៅអភិវឌ្ឍចំពោះមុខក៏ដូចជាយូរអង្វែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top