• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមដោយការពង្រឹង លើកកម្ពស់តួនាទីដឹកនាំរបស់បក្ស

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  (រូបថត៖ TTXVN)
 

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពីការងាររៀបចំបុណ្យតេតប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងអំពីតុល្យភាពធំៗចំនួន ៥ របស់ប្រទេសជាតិ ដែលជាសមិទ្ធិផលរួមនៃតុល្យភាព  “គំនិតបក្ស ឆន្ទៈប្រជាជន”។

ដូច្នេះ តុល្យភាពធំបំផុត គឺ តុល្យភាពរវាងការបើកចំហ ការផ្លាស់ប្ដរថ្មី និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយមាននឹងការពង្រឹង និងពង្រីកតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ តុល្យភាពធំទី ២ គឺតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សជាមួយនឹងការធានាវឌ្ឍនភាព សមភាពសង្គម ក្នុងនោះមានការថែរក្សាបរិស្ថាន កិច្ចការពារអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ។ ទីបីគឺតុល្យភាពរវាងកម្លាំងខាងក្នុងនិងខាងក្រៅ ; រវាងសេដ្ឋកិច្ចក្នុងស្រុក និងបរទេស; រវាងពាណិជ្ជកម្មខាងក្នុង និងពាណិជ្ជកម្មខាងក្រៅ ; រវាងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការដោយការបើកចំហ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនៅក្នុងតំបន់និងនៅទូទាំងពិភពលោក ជាដើម។ ទី ៤ គឺរក្សាតុល្យភាពរវាងអាទិភាពរយៈពេលខ្លីនិងគោលដៅរយៈពេលវែង។ តុល្យភាពធំទី ៥ គឺ តុល្យភាពប្រភព ធនធានហិរញ្ញវត្ថុជាតិ ជញ្ជីងថវិកា បំណុលសាធារណៈ ជញ្ជីងទូទាត់អន្តរជាតិ និងតុល្យភាពម៉ាក្រូផ្សេងទៀត។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “យើងចាំចាច់ត្រូវប្តេជ្ញាចិត្តយ៉ាងពេញលេញ មានស្មារតីធ្វើសកម្មភាព និងមានឆន្ទៈធំធេងជាងពេលណាណាទាំងអស់។ ចាប់ពីត្រីមាសទី ១ យើងត្រូវប្តេជ្ញាចិត្តរៀបចំចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតលើកទី ១៣ របស់បក្ស នៅក្រសួង និងមូលដ្ឋានរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា សមិទ្ធិផលដ៏ធំធេង ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ ជាពិសេសគឺឆ្នាំ ២០២០ បានសរឲ្យឃើញយ៉ាងច្បាស់លាស់អំពី “គំនិតបក្ស ឆន្ទៈប្រជាជន”។ ដូច្នេះហើយ យើងត្រូវផ្ដោតសំខាន់លើការដោះស្រាយ តុល្យភាពធំៗទាំង ៥ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុង រយៈពេល ៦ ខែដើមឆ្នាំ ២០២១ នៅទូទាំងឆ្នាំ ២០២១ ដ៏ដូចជាផែនការរយៈពេល ៥ ឆ្នាំខាងមុខផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top