• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនអំពាវនាវដល់អាស៊ានឲ្យសហការក្នុងការលើកកម្ពស់ "សេរីភាព និងបើកចំហ"

 
ជប៉ុនអំពាវនាវដល់អាស៊ានឲ្យសហការក្នុងការលើកកម្ពស់ "សេរីភាព និងបើកចំហ"

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសមភាគីនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំសន្និសីទប្រចាំឆ្នាំជប៉ុន - អាស៊ាន នៅទីក្រុងម៉ានីល។ នៅទីនេះ លោក Shinzo Abe បានឲ្យដឹងថាជប៉ុននិងអាស៊ានគប្បីដឹកនាំការអភិវឌ្ឍន៍នៃសណ្ដាប់ធ្នាប់អន្តរជាតិ "សេរីភាព និងបើកចំហ"។ លោក Shinzo Abe បានលើកច្បាស់ថា  “ការដែលអាស៊ានកំពុងក្លាយទៅជាកត្តាស្នូលនៅលើពិភពលោកដែលនៅទីនេះ ប្រជាធិបតេយ្យ នីតិរដ្ឋនិងខឿនសេដ្ឋកិច្ចទីផ្សារមានស្ថិរភាព ហើយប្រការសំខាន់​គឺ​បើក​ទូលាយការជោគជ័យរបស់អាស៊ានទៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកទាំងមូលដើម្បីបញ្ជាក់ពីសក្តានុពលនៃតំបន់នេះ“។ លោក Shinzo Abe ក៏បានជូនដំណឹងថា នឹងផ្គត់ផ្គង់ទឹកប្រាក់ចំនួន ៤៨៤ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ សំដៅពង្រឹងសមត្ថភាព អនុវត្តច្បាប់សមុទ្ររបស់អាស៊ាន៕
 

    តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top