• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននា ២០២០

លទ្ធផលសំខាន់បំផុតទទួលបានពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ គឺតួនាទីដឹកនាំ “គួរអោយកោតសរសើរ” របស់វៀតណាម។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន លោក Chiba Akira  ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)


នាថ្ងៃទី ១៤ កញ្ញាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន លោក Chiba Akira បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំ “ដ៏ឆ្នើម” របស់ វៀតណាម ក្នុងនាមជាប្រធានអាស៊ាន ២០២០។ យោងតាមលោករូបនេះ ការបញ្ជាក់អះអាងនូវតួនាទីជាមជ្ឈភាពគឺជា “កត្តាសំខាន់បំផុត” សម្រាប់អាស៊ាន ហើយវៀតណាមបានពង្រីកនូវតួនាទីស្នូលរបស់ខ្លួនក្នុងអាស៊ានតាមរយៈបណ្តាកិច្ចប្រជុំដែលបានលើកឡើងខាងលើ។

ឯកអគ្គរដ្ឋទូតលោក Chiba Akira បាននិយាយថា ចូលរួមក្នុងកិច្ចប្រជុំ AMM 53 នេះ ជប៉ុនបានបញ្ជាក់ សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការកសាងមជ្ឈមណ្ឌលអាស៊ានស្តីពីស្ថានភាពសុខាភិបាលសហគមន៍បន្ទាន់និងជំងឺរាតត្បាតនិងផ្តល់ជំនួយ ចំនួន ១ លានដុល្លារអាមេរិកសម្រាប់មូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការអនុវត្តរាល់កម្មវិធីផ្តល់ប្រាក់កម្ចីនិងការវិនិយោគសមស្របសម្រាប់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត Chiba Akira បានមានប្រសាសន៍ថា “សារដ៏សំខាន់បំផុត” ដែលជប៉ុនបានផ្ញើជូនកិច្ចប្រជុំនាពេលថ្មីៗនេះ គឺទីក្រុងតូក្យូគាំទ្រយ៉ាងពេញទំហឹងនូវចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) និងរួមគ្នាលើកកម្ពស់នីតិរដ្ឋ រួមទាំងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top