• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជនរួមជាតិកាតូលិកទីក្រុងហូជីមិញជម្រុញខ្លាំងការប្រឡងប្រណាំងស្នេហាជាតិសាមគ្គីរួមដំណើរជាមួយប្រទេសជាតិ

រៀបចំផែនការកម្មវិធីសកម្មភាពសម្រាប់ត្រៀមរៀបចំឲ្យមហាសន្និបាតតំណាងជនរួមជាតិកាតូលិកទី​ក្រុង​ហូ​ជី​មិញកសាងនិងការពារមាតុប្រទេសលើកទី ៣ រួមសហការនិងណែនាំរៀបចំចលនាប្រឡងប្រណាំង “ប្រជាជនទាំងមូល សាមគ្គីកសាងជីវភាពរស់នៅខាងវប្បធម៌នៅទីប្រជុំជន”​និងសកម្មចូលរួមអនុវត្តរាល់ការចលនាដោយគណៈកម្មាធិការរណសិរ្សមាតុភុមិវៀតណាមទីក្រុងហូជីមិញរៀបចំឡើង។ ​នេះជាខ្លឹមសារ​សំ​ខាន់​ ដែលបានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម ទីក្រុងហូជីមិញឯកភាពអនុវត្តក្នុងឆ្នាំ២០១៧ នៅក្នុង​សន្និសីទបូកសរុបសកម្មភាព ឆ្នាំ ២០១៦ និងអនុវត្តសកម្មភាពសម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំឡើង
នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ 

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Hoang Nang ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានចាត់ទុកថា ជនរួមជាតិកាតូលិកបានបំពេញល្អតួនាទីជាពលរដ្ឋល្អ។​ក្នុងឆ្នាំ២០១៧ គណៈ​កម្មាធិការ​បន្តផ្សព្វផ្សាយនិងចលនាឲ្យជនរួមជាតិកាតូលិកចូលរួមយ៉ាងសកម្មទៅក្នុង បណ្តាកម្មវិធីរំលឹកពិធីបុណ្យ​ធំៗ ចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីគ្នា ជំនះពុះពាររាល់ការលំបាក ជាពិសេស អនុវត្តប្រកបដោយជោគជ័យគោលដៅ សេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៧របស់ទីក្រុង។

សន្និសីទក៏បានជ្រើសតាំង  បុព្វជិក Phan Khac Tu អនុប្រធានគណៈកម្មាធិការសាមគ្គីសាសនាកាតូលិក​វៀត​ណាម​ទីក្រុងហូជីមិញកាន់ដំណែងប្រធានគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុង​ហូជី​មិញ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top