រៀបចំផែនការកម្មវិធីសកម្មភាពសម្រាប់ត្រៀមរៀបចំឲ្យមហាសន្និបាតតំណាងជនរួមជាតិកាតូលិកទីក្រុងហូជីមិញកសាងនិងការពារមាតុប្រទេសលើកទី ៣ រួមសហការនិងណែនាំរៀបចំចលនាប្រឡងប្រណាំង “ប្រជាជនទាំងមូល សាមគ្គីកសាងជីវភាពរស់នៅខាងវប្បធម៌នៅទីប្រជុំជន”និងសកម្មចូលរួមអនុវត្តរាល់ការចលនាដោយគណៈកម្មាធិការរណសិរ្សមាតុភុមិវៀតណាមទីក្រុងហូជីមិញរៀបចំឡើង។ នេះជាខ្លឹមសារសំខាន់ ដែលបានគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាម ទីក្រុងហូជីមិញឯកភាពអនុវត្តក្នុងឆ្នាំ២០១៧ នៅក្នុងសន្និសីទបូកសរុបសកម្មភាព ឆ្នាំ ២០១៦ និងអនុវត្តសកម្មភាពសម្រាប់ឆ្នាំ២០១៧ ដែលបានរៀបចំឡើង
នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Hoang Nang ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានចាត់ទុកថា ជនរួមជាតិកាតូលិកបានបំពេញល្អតួនាទីជាពលរដ្ឋល្អ។ក្នុងឆ្នាំ២០១៧ គណៈកម្មាធិការបន្តផ្សព្វផ្សាយនិងចលនាឲ្យជនរួមជាតិកាតូលិកចូលរួមយ៉ាងសកម្មទៅក្នុង បណ្តាកម្មវិធីរំលឹកពិធីបុណ្យធំៗ ចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីគ្នា ជំនះពុះពាររាល់ការលំបាក ជាពិសេស អនុវត្តប្រកបដោយជោគជ័យគោលដៅ សេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៧របស់ទីក្រុង។
សន្និសីទក៏បានជ្រើសតាំង បុព្វជិក Phan Khac Tu អនុប្រធានគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុងហូជីមិញកាន់ដំណែងប្រធានគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមទីក្រុងហូជីមិញ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម