• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចុងឆ្នាំ ២០២០ វៀតណាមនឹងកាត់បន្ថយគ្រួសារក្រីក្រតាមលក្ខណៈវិនិច្ឆ័យពហុសមាសភាគចុះត្រឹមតែ ២,៧៥%

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានចូលរួមសន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ដើម្បីបូកសរុបការងារកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាល ២០១៦-២០២០។

យោងតាមរបាយការណ៍ នៅឯសន្និ សិទ ដែលតាមការប៉ាន់ប្រមាណថា នៅចុងឆ្នាំនេះអត្រាគ្រួសារក្រីក្រ នឹងមានត្រឹមតែ ២,៧៥% ប៉ុណ្ណោះ។ ហេតុដូច្នេះ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ អាត្រាភាពក្រីក្រមានការថយចុះប្រចាំឆ្នាំជាមធ្យម ១,៤៣% /ឆ្នាំ ហើយសម្រេចបានគោលដៅ ដែលរដ្ឋសភាប្រគល់ ជូន។ រហូតមកដល់ពេលនេះ ស្រុកក្រីក្រចំនួន ៨/៦៤ បានរួចផុតពីស្ថាន ភាពលំបាកពិសេស។ គ្រោងនឹងនៅដំណាច់ឆ្នាំនេះ នឹងមានស្រុកចំនួន ៣២ ទៀតដែលបានរួចផុតពីស្ថាន ភាពស្រុកក្រីក្រ ដោយឈានដល់សម្រេចគោលដៅដែលបានកំណត់។

យ៉ាងណាមិញ ចំពោះមុខការលំបាកបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងខែមេសាឆ្នាំ ២០២០នេះ រដ្ឋាភិបាលបានចេញវិធានការនិងគោលនយោបាយដើម្បីជួយដល់ប្រជាជនដែលកំពុងជួបការលំបាក។ ពោល គឺ តំបន់នានាបានអនុម័តលើបញ្ជីឈ្មោះមនុស្សជាង ១៦ លាននាក់ នៅក្នុងក្រុមមុខសញ្ញាទទួលផល ដែលមានថវិកាសរុប ១៧.៥ ពាន់ពាន់លានដុង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top