• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិន និងអាស៊ានឆ្ពោះទៅសហគមន៍ ១ ដ៏ជិតស្និទ្ធថែមទៀត


 រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi

នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា៖ចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឆ្ពោះទៅ​សហគមន៍​តែ ១ វាសនាតែ ១ ដ៏ជិតស្និទ្ធថែមទៀត។ សេចក្ដីប្រកាសពោលខាងលើត្រូវបានលោក Wang Yi នាំចេញ​នៅក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi នៅទីក្រុងប៉េកាំង។ នៅទីនេះ លោក Wang Yi បានលើកច្បាស់ថា៖ ចិននិងអាស៊ាននឹងសហការដើម្បីបង្កើតទស្សនៈវិស័យភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ាន ដល់ឆ្នាំ ២០៣០ និងរៀបចំឆ្នាំផ្លាស់ប្ដូរថ្មីច្នៃប្រឌិតរវាងអាស៊ាន ជាមួយចិនងឆ្នាំ ២០១៨ និងរួមបញ្ជូលគោលគំនិតខ្សែក្រវាត់និងកំណាត់ផ្លូវជាមួយផែនការមេស្ដីពីការតភ្ជាប់អាស៊ានដល់ឆ្នាំ២០២៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top