• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គាំពារពលរដ្ឋវៀតណាម


ក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺ Covid-19 នៅលើពិភពលោក នោះ ប្រទេស និងដែនដីជាច្រើនបានដាក់កម្រិតឬបិទជើងហោះហើរអន្តរជាតិ ដែលធ្វើឱ្យអ្នកដំណើរជាជនជាតិវៀតណាមជាច្រើននាក់ត្រូវ ជាប់គាំងនៅ អាកាសយានដ្ឋានអន្តរជាតិ។

ក្នុងស្ថានភាពនេះក្រសួងការបរទេសបានធ្វើបច្ចុប្បន្នភាពព័ត៌មានដោយឥតឈប់ឈរនិងផ្តល់អនុសាសន៍ដល់ពលរដ្ឋវៀតណាមអំពីការធ្វើដំណើរ ជាពិសេសគឺក្រឹនរំលឹកដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើររវាងបណ្ដាប្រទេស និងវិលត្រឡប់មកវៀតណាមវិញនាបច្ចុប្បន្ននេះ ព្រមទាំងគោរពច្បាប់នៅប្រទេសសាមី និងក្រុមហ៊ុនអាកាសចរណ៍។

ក្រសួងការបរទេសក៏បានណែនាំដល់ស្ថាប័នវៀតណាមនៅឯបរទេសរួមសហការជាមួយស្ថាប័នសមត្ថកិច្ច អាកាសយានដ្ឋានអន្តរជាតិនិងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនៅបណ្ដាប្រទេស ដើម្បីផ្ដល់ព័ត៌មានជាក់លាក់ស្តីពីគោលនយោបាយចូលប្រទេសវៀតណាមដោយបញ្ជាក់ ថា ពលរដ្ឋវៀតណាមត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសវិញដោយមិនចាំបាច់លិខិតបញ្ជាក់របស់ស្ថាប័នតំណាងវៀតណាមនៅប្រទេសសាមីឡើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

បន្តកម្មវិធីជួបជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី ១៦ នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រួមជាមួយគណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានអញ្ជើញជួបជាមួយអ្នកបោះឆ្នោតនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងហាណូយ។

Top