• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Nam ធានាសុវត្ថភាពសម្រាប់បណ្តាសកម្មភាពឆ្នាំ APEC ២០១៧


ទិដ្ឋភាពនៃជំនួបធ្វើការរវាងអនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Bui Van Namជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam (រូបថតៈ TTXVN)

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Hoi An ខេត្ត Quang Nam អនុរដ្ឋ​មន្ត្រីក្រសួង​នគរបាល លោក Bui Van Nam ប្រធាន​អនុគណៈ​កម្មការ​សន្តិសុខ​សណ្តាប់ធ្នាប់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (APEC) ២០១៧ បាន​ដឹកនាំក្រុមការងារ របស់ក្រសួងនគរបាល ជួបធ្វើការជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត Quang Nam ស្តីអំពីការ​ធានា​សន្តិសុខសណ្តាប់ធ្នាប់​សម្រាប់​រាល់​សកម្មភាព​ ក្នុងឆ្នាំ APEC ២០១៧ ដែល​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​បុរាណ ​Hoi An។ បន្ទាប់ពីបញ្ចប់នូវព្រឹត្តិការណ៍​ APEC ២០១៧ នានា នៅទីនេះ​នឹងប្រារព្ធ​​សប្តាហ៍​ជាន់​ខ្ពស់ ដោយ​មាន​ការចូលរួម​របស់ប្រមុខ​នៃបណ្តាខឿន​សេដ្ឋកិច្ចផង​ដែរ។ លោក Nguyen Van Son អនុប្រធាន​គណៈកម្មាធិ​ការប្រជា​ជន ទីក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖
 
“​ចំពោះរាល់ព្រឹត្តការណ៍នៃឆ្នាំ APEC នេះ ទីក្រុង Hoi An បានរួមជាមួយក្រ​សួងការ​បរទេស ក្រសួងវប្បធម៌​កីឡា​និង​​ទេសចរណ៍​​ត្រៀមផែន​ការជាក់​លាក់​រួច​រាល់​ហើយ។ ចំពោះមុខ ត្រូវផ្តោត​សំខាន់ទៅ​លើរាល់​សកម្មភាព​របស់ Festival លើកទី៦ ដែលប្រព្រឹត្តទៅនាខែមិថុនាឆ្នាំ២០១៧។ បន្ទាប់មក យើងខ្ញុំ​នឹងប្រមូល​ផ្តុំរៀប​ចំ​ឲ្យ APEC ហើយ​​ការងារបាន​បែងចែកជាក់​ស្តែងពីថ្នាក់ខេត្ត​ទៅដល់ថ្នាក់​ទីក្រុង​ដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top