• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្តេជ្ញាកាត់បន្ថយអត្រាការប្រាក់និងចំណាយលើការខ្ចីទុន


នាយករដ្ឋមន្ត្រីថ្លែងមតិក្នុងសន្និសិទ

អញ្ជើញចូលរួមសន្និសីទបូកសរុបឆ្នាំ២០១៦និងអនុវត្តភារកិច្ចឆ្នាំ២០១៧ របស់ធនាគារជាតិនាព្រឹកថ្ងៃទី៥ ខែមករា​​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc បានស្នើឲ្យផ្នែកធនាគារផ្តោតសំខាន់លើផ្នែកនិងវិស័យដែលរួមចំណែកចូល​ក្នុងកំណើន បម្រើការនាំចេញ ដោះស្រាយការងារធ្វើ ជាពិសេសអនុវត្តរាល់គោលការណ៍ ដែលបានរដ្ឋាភិបាលផ្សព្វផ្សាយដូចជាអភិវឌ្ឍន៍ផ្នែកកសិកម្មមានគុណភាព​ខ្ពស់និងអភិវឌ្ឍន៍អង្គភាពអាជីវកម្មធុនតូចនិង​មធ្យម។

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc វាយតម្លៃថា ក្នុងឆ្នាំ២០១៦ គោលនយោបាយរូបិយវត្ថុត្រូវបាន អនុវត្តដោយម្ចាស់ការ អតិផរណាត្រូវបានត្រួតពិនិត្យ។​នាយករដ្ឋមន្ត្រីបានសំណូមពរឲ្យផ្នែកធនាគារដើរឈានមុខក្នុងការអនុត្តប្រកបដោយជោគជ័យគោលដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុង ឆ្នាំ ២០១៧ រក្សាឲ្យបានល្អទីផ្សារ រូបិយប័ណ្ណបរទេសមាស និងបង្កើនប្រាក់ផ្ទុកបំរុងបរទេស និងរក្សារឹងមាំតម្លៃប្រាក់ដុងវៀតណាម៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុរវាងវៀតណាម និងកាហ្សាក់ស្ថាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថាននា ថ្ងៃទី ៣ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ និងគណៈប្រតិភូវៀតណាមបានជួបជាមួយលោក Timur Suleimenov ទេសាភិបាលធនាគារកណ្តាលកាហ្សាក់ស្ថាន។

Top