• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលអនុវត្តន៍ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដំណាក់កាលទី ៣

រដ្ឋមន្រ្តីក្រសួងសុខាភិបាលទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩
 

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វៀតណាមនឹងបន្តទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង ១,៦៨ លានដូសរបស់ AstraZeneca ដំណាក់កាលទី ២។ នេះគឺជាជំនួយរបស់ COVAX Facility ដើម្បីអនុវត្តន៍ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។

ដោយមានបាវចនាធានាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពនោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានស្នើឲ្យខេត្ត ក្រុង និងអង្គភាពនានាត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដំណាក់កាលទី ៣ ព្រមទាំងពិនិត្យឡើងវិញទីកន្លែងចាក់វ៉ាក់សាំងនៅមូលដ្ឋានក្នុងនោះពង្រីកគោលដៅនិងវិសាលភាពនៃការចាក់វ៉ាក់សាំង។

ទន្ទឹមនឹងនេះ កម្មវិធីចាក់វ៉ាក់សាំងបើកទូលាយនឹងបន្តរៀបចំវគ្គហ្វឺកហ្វឹនស្ដីពីការងារចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាពិសេសគឺការងារពិនិត្យសុខភាពមុនពេលចាក់វ៉ាក់សាំង និងការដោះស្រាយប្រតិកម្មថ្នាំក្រោយពេលចាក់វ៉ាក់សាំង ដើម្បីធានាសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top