• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កុមារីវៀតណាមបានឈ្នះរង្វាន់លេខ១នៅក្នុងការប្រកួតព្យាណូអន្តរជាតិនៅញូវយ៉កប្រទេសអាមេរិក


កុមារី Tran Bang Tam បានឈ្នះរង្វាន់លេខ១នៅក្នុងការប្រកួតព្យាណូអន្តរជាតិនៅញូវយ៉កប្រទេសអាមេរិក

កុមារី Tran Bang Tam ទទូលបានរង្វាន់លេខ ១ នៃការប្រកួតទេពកោសជ័យលាភី American Protege ដោយ Carnegie រៀបចំឡើង និងអញ្ជើញឱ្យទៅសម្ដែងនៅរោងល្ខោន Carnegie ទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) កាល​ពី​ថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ។

គណៈមេប្រយោគនៅទីក្រុង New York បានវាយតម្លៃចំពោះបទព្យាណូរបស់កុមារី Tran Tam Tam គឺសុទ្ធតែជា​បទ​ព្យាណូដែលទាមទារឲ្យមានបច្ចេកទេសខ្ពស់និងពិបាកលេង បើប្រៀបធៀបនឹង អាយុរបស់ កុមារីរូបនេះ។

គួរបញ្ជាក់ថា កុមារី Tran Bang Tam បានរៀនលេងព្យាណូចាប់តាំងពីអាយុ ៤ ឆ្នាំ និងទទួលបានរង្វាន់ជាច្រើនថ្នាក់ជាតិនិងអន្តរជាតិជាជាពិសេសគឺបានឈ្នះ រង្វាន់លេខ១ក្នុងការប្រកួតតន្ត្រី Grand Virtuso Prize នៅទីក្រុង Rome (ប្រទេស អ៊ីតាលី) ក្នុងឆ្នាំ ២០១៧ និងរួមទាំងរង្វាន់សំខាន់ៗ មួយចំនួនទៀតផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top