• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាជាន់ខ្ពស់អំពីគំនិតផ្តួចផ្ដើមអភិវឌ្ឍហាណូយជាទីក្រុងនៃការច្នៃប្រឌិត


លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue។
 

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ កិច្ចសន្ទនាជាន់ ខ្ពស់អំពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍហាណូយជាទីក្រុងនៃការច្នៃប្រឌិត។

ថ្លែងនៅទី នេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Vuong Dinh Hue បានអះអាងថា ប្រភពធនធានខាងវប្បធម៌និងការច្នៃប្រឌិតវប្បធម៌ ជានិច្ច កាលជាមូលដ្ឋានគ្រឹះ ជាកម្លាំងផ្ទៃក្នុងនិងជាកម្លាំងចលករដ៏ធំធេងដើម្បី អភិវឌ្ឍរដ្ឋធានីនាពេលខាងមុខ។

លោក Vuong Dinh Hue បានឲ្យដឹងថា យុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហ កម្មវប្បធម៌របស់វៀតណាមដល់ឆ្នាំ២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០របស់ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានកំណត់ថា ទីក្រុងហាណូយនឹងក្លាយ ទៅជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិតរបស់ប្រទេសជាតិទាំងមូល។ លោកបាន បន្តថា៖  
  
“គោលដៅយុទ្ធសាស្ត្រគឺដល់ឆ្នាំ២០២៥ រដ្ឋធានីហាណូយនឹងអភិវឌ្ឍ យ៉ាងលឿន ប្រកបដោយចីរភាព តាមទិសក្លាយទៅជានគរបៃតង ទីក្រុង ឆ្លាតវៃ ទំនើប ដោយមានកម្លាំងប្រកួតប្រជែងខ្ពស់ក្នុងប្រទេសនិងតំបន់ អាស៊ាន។ ដល់ឆ្នាំ២០៣០ ហាណូយនឹងក្លាយទៅជា ទីក្រុង “បៃតង-ឆ្លាតវៃ-ទំនើប” មានកម្លាំងប្រកួតប្រជែងក្នុងតំបន់និងអន្តរជាតិ ហើយចក្ខុវិស័យ អភិវឌ្ឍរដ្ឋធានីដល់ឆ្នាំ២០៤៥គឺ ទីក្រុងហាណូយមានគុណភាពរស់នៅខ្ពស់ មានសេដ្ឋកិច្ច វប្បធម៌ សង្គមអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាទីក្រុងដែលតភ្ជាប់ ជាមួយពិភពលោកទាំងមូល និងមានកម្លាំងប្រកួតប្រជែងអន្តរជាតិ”៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបង្កើត​សញ្ញាសម្គាល់នៅ Asian Pop Culture Festival

វៀតណាមបង្កើត​សញ្ញាសម្គាល់នៅ Asian Pop Culture Festival

នៅថ្ងៃទី ៣០ និង ៣១ ខែឧសភា នៅ​មជ្ឈមណ្ឌលតាំង​ពិព័រណ៍ Paris Montreuil Expo បានក្លាយជាកន្លែង​ជួបជុំ​គ្នា​សម្រាប់អ្នកស្រឡាញ់វប្បធម៌អាស៊ីរាប់ពាន់នាក់ ដែលបានរៀបចំមហោស្រពវប្បធម៌​ប៉ុបអាស៊ី (Asian Pop Culture Festival - APCF) - ពិធីបុណ្យវប្បធម៌មហាជនអាស៊ីដ៏ធំបំផុតតាំងពីមុន​មក នៅទីក្រុងប៉ារីស ប្រទេសបារាំង។

Top