• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម-សឹង្ហបុរីលើកទី១១


គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចសន្ទនា។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុ រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម និងលេខាធិការប្រចាំការក្រសួង ការពារជាតិសឹង្ហបុរីលោក Chan Heng Kee បានធ្វើជាសហអធិបតីនៅកិច្ច សន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីរវាងវៀត ណាម-សឹង្ហ បុរីលើកទី១១ ដែលបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារជាតិ សឹង្ហបុរី។ នៅទីនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សា សន្តិសុខ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ក៏ដូចជាការសន្យា នានាក្នុងតំបន់ផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ប្រទេសទាំងពីរ បានឯកភាពគ្នាលើការថែរក្សានិងរៀបចំប្រកបដោយប្រសិទ្ធភាពនូវយន្ត ការសន្ទនានាបច្ចុប្បន្ន ជាពិសេសគឺកិច្ចសន្ទនាគោលនយោបាយការពារ ជាតិថ្នាក់អនុរដ្ឋមន្រ្តី ហើយរៀបចំការផ្លាស់ប្ដូរបទពិសោធន៍ ជំនាញក្រោម រូបភាពដ៏សមស្របលើវិស័យពេទ្យយោធា ស្វែងរក-ជួយសង្គ្រោះ បណ្ដុះ បណ្ដាល និងកងទ័ពជើងទឹក ជាដើម។

មុននោះ នៅក្នុងជំនួបទទួលគណៈប្រតិភូវៀតណាម រដ្ឋមន្រ្តីក្រសួង ការពារជាតិសឹង្ហបុរីលោក Ng Eng Hen បានអះអាងថា ក្រសួងការពារជាតិ សឹង្ហបុរីនឹងបន្តសហការយ៉ាងស្អិតរមួតហើយគាំទ្រចំពោះ វៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top