ក្រុមបេសកកម្មវៀតណាមនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា កិច្ចប្រជុំលើកទី ៩ គណៈកម្ម ការសហប្រតិបត្តិការរួម (JCC) អាស៊ាន - អាមេរិក ទើបនឹងបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈលេខាធិការអាស៊ាន នៅរដ្ឋធានី Jakarta ប្រទេសឥណ្ឌូនេស៊ី។
តំណាងចូលរួមកិច្ចប្រជុំថតរូបអនុស្សវរីយ៍ (រូបថតៈ Đỗ Quyên/Vietnam+)
នេះជាកិច្ចប្រជុំប្រចាំឆ្នាំ សំដៅវាយតម្លៃនូវទំនាក់ទំនងអាស៊ាន - អាមេរិក ក៏ដូចជាត្រួតពិនិត្យនូវល្បឿនអនុវត្តរាល់គម្រោងការរបស់ភាគីទាំងពីរ។
នៅទីនេះ វ៉ាស៊ីនតោនបានចាត់ទុកថា ព្រឹត្តិការណ៍កិច្ចការបរទេសនាពេលកន្លងទៅបានអះអាងសារជាថ្មីការសន្យាក៏ដូចជាគោលនយោបាយរបស់អាមេរិកចំពោះតំបន់ ព្រមទាំងមានបំណងចង់ឲ្យភាគីទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញឲ្យទំនាក់ទំនងឡើងកម្ពស់ថ្មី។ អាស៊ានបានអំពាវនាវឲ្យភាគីទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីគោលដៅសន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត។ ទន្ទឹមជាមួយគ្នានោះធ្វើការបច្ចុប្បន្នភាពនូវអាទិភាព ក្នុងឆ្នាំ២០១៨ ដូចជាជម្រុញសហគមន៍អាស៊ានឲ្យមានភាពម្ចាស់ការនិងច្នៃប្រឌិត បង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ានអាស៊ាននិងសន្តិសុខបណ្តាញអ៊ិនធើណែត។ អាមេរិកក៏បានអះអាងសារជាថ្មីលើការសន្យារបស់ខ្លួននិងបន្តគាំទ្រតួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ាន។
ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានអះអាងសារជាថ្មីនូវសារៈសំខាន់របស់ សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ជាពិសេសដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស. ប ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម