• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរបស់អចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមអំពីការអនុវត្តគម្រោង BT និងច្បាប់រៀបចំដី


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)
 

 ថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការវិនិយោគតាមរូបភាព BT នៅ​តែជាវិធាន​ការចាំ​បាច់នាប​ច្ចុប្បន្ន ព្រមទាំងបញ្ជា​ណែនាំអោយ​ក្រសួង​ហិរញ្ញវត្ថុ​បន្តទទួល​ការផ្ដល់​មតិ​ដើម្បី​បំពេញ​ពង្រាង​ក្រឹត្យ​នេះ។​
 
នាថ្ងៃទី១១​ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើ​ញធ្វើ​ជាអធិបតី​នៅកិច្ច​ប្រជុំរបស់​អចិន្រ្តៃយ៍​រដ្ឋាភិបាល​អំពីពង្រាង​ក្រឹត្យកំណត់​ការប្រើ​ប្រាស់​ទ្រព្យស​ម្បត្តិ​សាធារណៈដើម្បីទូទាត់អោយវិនិយោគិនពេលដែលអនុវត្តន៍គម្រោង BT (កិច្ចសន្យា សាងសង់-ផ្ទេរប្រគល់)។
 
ថ្លែងនៅ​ទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការវិនិយោគតាមរូបភាព BT នៅ​តែជា​វិធាន​ការចាំ​បាច់នាបច្ចុ​ប្បន្ន ព្រមទាំងបញ្ជាណែ​នាំអោយ​ក្រសួងហិរញ្ញ​វត្ថុ​បន្ត​ទទួលការ​ផ្ដល់មតិ​ដើម្បី​បំពេញ​ពង្រាង​ក្រឹត្យ​នេះ។ លោកនាយករដ្ឋមន្រ្តីបាន​លើកសំណូមពរថា ក្រឹ​ត្យនេះត្រូវ​នាំមក​នូវឱកាស​ដ៏ល្អប្រពៃ​ដើម្បី​ប្រើប្រាស់​ប្រភពធនធាន​នានាអភិវឌ្ឍន៍ប្រទេសជាតិ ​ដោយហេតុនេះត្រូវកសាង​ក្រឹត្យនេះ​អោយ​បាន​ហ្មត់​ចត់​និង​សម​ស្រប​នឹង​ទីផ្សារ។
 
នាថ្ងៃដដែល នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញ​ធ្វើជាអធិបតីក្នុង​កិច្ចប្រជុំរបស់​អចិន្រ្តៃយ៍​រ​ដ្ឋាភិបាល​ដែលវាយតម្លៃចំពោះការអនុវត្តច្បា​ប់រៀបចំដី ដើម្បីពិចារ​ណានិងដោះស្រាយ​ការលំបាក​នានាក្នុង​ការដាក់អោយ​អនុវត្តន៍ច្បាប់នេះ ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top