• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២១

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធនានាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ - សន្តិសុខអាស៊ានលើកទី ២១ ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh


នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានឲ្យដឹងថាគប្បីបន្តខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយនូវគុណតម្លៃ គោលការណនិងបទដ្ឋាននៃការប្រព្រឹត្តដែលត្រូវបានទទួលស្គាល់ជាទូទៅនៅក្នុងតំបន់ឲ្យស្របនឹងដំណើរការជំរុញកិច្ចសន្ទនា កសាងទំនុកចិត្ត និងបន្តរក្សាខ្ជាប់នូវមជ្ឈភាពនិងឋានៈភាពជាអ្នកដឹកនាំរបស់អាស៊ានក្នុងដំណើរការសហប្រតិបត្តិការដើម្បីសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ។

លើសពីនេះទៅទៀត អង្គប្រជុំក៏បានវាយតម្លៃចំពោះជំហានវឌ្ឍនភាពនិងលទ្ធផលដែលសម្រេចបានក្នុងផែនការមេនៃការកសាង សហគមន៍នយោបាយ - សន្តិសុខ និងចក្ខុវិស័យឆ្នាំ២០២៥ ផងដែរ។ ជោគជ័យទាំងនេះគឺដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៃបណ្តាប្រទេសជាសមាជិកទោះបីជាមានការលំបាកជាច្រើនមកពីជំងឺរាតត្បាតសកល Covid-19 ក៏ដោយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top