• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang ស្ថិតក្រោមការគ្រប់គ្រងហើយ


 ពិធីជូនដំណើរក្រុមគ្រូពេទ្យទីក្រុងហូជីមិញ (រូបថត៖ TTXVN)
 

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២០ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំពិធីជូនដំណើរក្រុមគ្រូពេទ្យទីក្រុងហូជីមិញ ក្រោយពីបានបំពេញការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang។ ក្រុមគ្រូពេទ្យទីក្រុងហូជីមិញមានសមាជិកចំនួន ៨ នាក់។
 
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Le Trung Chinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនានា ដែលក្នុងនោះមានក្រុមគ្រូពេទ្យទីក្រុងហូជីមិញ ដែលបានជួយទីក្រុង Da Nang ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។
 
ក្រោយរយៈពេល ៤ សប្តាហ៍ ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមក នាបច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ ១៩ បានស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុង Da Nang ហើយ។ ជាក់ស្ដែង គិតត្រឹមម៉ោង ១០ ថ្ងៃទី ៦ ខែកញ្ញា ទីក្រុង Da Nang មិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top