• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពន្លឿនការធ្វើវិសោធនកម្មច្បាប់រៀបចំការបោះឆ្នោត


កម្ពុជា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពន្លឿនការធ្វើវិសោធនកម្មច្បាប់រៀបចំការបោះឆ្នោត 
នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជាបានយល់ព្រមផ្ញើសំណើរបំពេញបន្ថែម​និងធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំការបោះឆ្នោតចំនួន ៤ ដល់គណៈកម្មាធិការច្បាប់និងយុត្តិធម៌របស់រដ្ឋសភាដើម្បីពិចារណានិងស្រាវជ្រាវ។ នៅសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជានាព្រឹកថ្ងៃដដែល ស្ថាប័ននេះបានយល់ព្រមផ្ញើសំណូមពរធ្វើវិសោធនកម្មចំនួន ៤ របស់ក្រុមសមាជិកសភាគណបក្សប្រជាជន  (CPP) កាន់អំណាចដល់គណៈកម្មាធិការច្បាប់និងយុត្តិធម៌នៃរដ្ឋសភាពិចារណានិងស្រាវជ្រាវមុនពេល​ដាក់ជូនឡើងវិញសម័យពេញអង្គររដ្ឋសភាអនុម័ត។ មុននេះ នាថ្ងៃទី ៩ តុលា តុលាការកំពូលកម្ពុជាទទួលបានពាក្យស្នើរំសាយគណបក្សសង្គ្រោះជាតិ (CNRP) របស់ក្រសួងមហាផ្ទៃកម្ពុជា៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម


វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top