• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកំទេចចោលខ្មាន់កាំភ្លើងតាលីបង់ចំនួន ២៤ នាក់

នាថ្ងៃទី ៤ ខែមិថិនា ឆ្នាំ២០១៨ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានឲ្យដឹងថា៖ កងកម្លាំងខ្លួនបានកំទេច​ចោល​ខ្មាន់កាំភ្លើងតាលីបង់ចំនួន ២៤ នាក់ ក្នុងយុទ្ធនាការយោធាមួយនៅខេត្ត Uruzgan ភាគខាងត្បូងនៃប្រទេសខ្លួន។

លោក Aahad Sadeq Isakhil នាយទាហានទទួលបន្ទុកសារព័ត៌មានអង្គទ័ព ២០៥ - Atal ចំណុះកងទ័ព អាហ្វហ្គានីស្ថាន បានឲ្យដឹងថា៖ កងកម្លាំងពិសេសបានចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការនេះនៅស្រុក Dihrawud និង Daychopan នាថ្ងៃទី៣ មិថុនា។

 

ស្ថានការណ៍សន្តិសុខនៅ Uruzgan ដែលធ្លាប់ជាកំពែងរបស់តាលីបង់ កំពុងបានកែលម្អក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ខណៈដែលកងកម្លាំងសន្តិសុខអនុវត្តន៍យុទ្ធនាការហ៊ុំព័ទ្ធរាល់គោលដៅនៅទូទាំងខេត្តនេះ។ ទោះបីជាយ៉ាងណាក៏ដោយខ្មាន់កាំភ្លើងនៅតែអនុវត្តការវាយប្រហារទៅលើគោលដៅនៃរដ្ឋាភិបាលនៅខេត្តនេះផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top