• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ៖ សកម្មភាពថ្លែងអំណរគុណដ៏មានអត្ថន័យជាច្រើននៅទូទាំងប្រទេស

ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នាថ្ងៃទី ២៨ មេសា ទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលជាមួយវីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ វីរៈពលករ និងកម្មាភិបាលពីថ្នាក់កងវរសេនាធំឡើងទៅ ជាសាក្សីប្រវត្តិសាស្ត្រដែលបានចូលរួមនៅក្នុងយុទ្ធនាការហូជីមិញ។
ជួបសំណេះសំណាលជាមួយវីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមនៅក្នុងយុទ្ធនាការហូជីមិញ។ រូបថត៖ Lê Xuân/TTXVN

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Thanh Nghi អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ សង្ឃឹមថា អតីតយុទ្ធជននឹងបន្តជា “ពន្លឺភ្លើង” នៃស្មារតីស្នេហាជាតិ បន្ថែមជំនឿជាក់ កម្លាំងពលំ និងសេចក្តីប្រាថ្នាដល់យុវវ័យជំនាន់ក្រោយ។ល។ ដើម្បីកសាងនិងអភិវឌ្ឍន៍ទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងទំនើប ស្វាហាប់ ច្នៃប្រឌិត ស៊ីវិល័យ និងពោពេញទៅដោយសេចក្តីមេត្តាធម៌។

នាយប់ថ្ងៃដដែល នៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហូជីមិញ (ទីក្រុង Thu Duc) មជ្ឈិមសម្ព័ន្ធយុវជន និងទីក្រុងហូជីមិញបានរៀបចំ “ពិធីអុជភ្លើងទានគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី”។ កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់ទៅកាន់ឈាបនដ្ឋានរបស់ខេត្តក្រុងចំនួន ៨ រួមមាន៖ Quang Tri, Da Nang, Dak Lak, Binh Duong, Tay Ninh, Dong Nai, Long An និង Dong Thap។

នៅទីក្រុង Quang Binh នាយប់ថ្ងៃទី ២៨ មេសា ថ្នាក់ដឹកនាំខេត្ត Quang Binh និងសមាជិកសម្ព័ន្ធយុវជនចំនួន ១.៥០០ នាក់ បានអុជធូបនិងអុជភ្លើងទៀន គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋាន Ba Doc ឃុំ Ly Trach ស្រុក Bo Trach ខេត្ត Quang Binh។ សម្ព័ន្ធយុវជនខេត្ត Quang Binh ក៏បានរៀបចំពិធីអុជធូបនិងទៀន នៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ខេត្តនិងស្រុកចំនួន ៨៥ កន្លែង ស្តូបអនុស្សាវរីយ៍ចំនួន ៦៦កន្លែង និងវិមានអនុស្សាវរីយ៍ចំនួន ៥ នៅខេត្ត Quang Binh ។

នារសៀលថ្ងៃដដែល នៅទីក្រុង Hai Phong បានប្រព្រឹត្តិទៅពិធីបើកការតាំងពិព័រណ៌រូបថតនិងឯកសារ "ប្រទេសជាតិទាំងមូលពោពេញទៅដោយសេចក្តីសប្បាយរីករាយ"។ ការតាំងពិព័រណ៌បានបង្ហាញរូបថត ឯកសារ សម្រង់ និងសៀវភៅដ៏មានតម្លៃរាប់រយក្បាល បង្ហាញអំពីដំណើរប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ; សមិទ្ធិផលដ៏អស្ចារ្យ និងលេចធ្លោក្នុងវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខរបស់ប្រទេសនិយាយរួម និងទីក្រុង Hai Phong និយាយដោយឡែក ក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលជារតនសម្បត្តិមួយរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២ ឧសភា ដើម្បីដាក់តាំងបង្ហាញក្នុងឱកាសមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak) ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ៦-៨ ខែឧសភា។

Top