• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Boubazine Abdelhamid៖ វៀតណាមជាប្រទេសដែល មានសុវត្ថិភាពបំផុត

“វៀតណាម ជាមួយនឹងអ្វីៗគ្រប់បែបយ៉ាងដែលអ្នកបានធ្វើសម្រាប់ប្រជាជនរបស់ខ្លួន អ្នកអាចមានមោទនភាព។ ហើយខ្ញុំគិតថា ប្រជាជនវៀតណាមសប្បាយរីករាយណាស់ មនុស្សទាំងអស់គ្នាទទួលស្គាល់ថា វៀតណាមជាប្រទេសមានសុវត្ថិភាពបំផុត”។

ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Boubazine Abdelhamid។
(រូបថត៖ Vietnamplus)

នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Boubazine Abdelhamid ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាមក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២៣។ យោងតាមលោកឯកអគ្គរដ្ឋទូតថា “វៀតណាមជាសង្គមសន្តិភាព ដែលមាន ការអប់រំ គ្មានហិង្សា ហើយប្រជាជនរួសរាយរាក់ទាក់” ហើយវៀតណាមជាប្រទេស ដែលជានិច្ចកាលគោរពសិទ្ធិមនុស្ស - ដែលត្រូវបានបង្ហាញតាមរយៈការចូលរួមយ៉ាង សកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អបអរសាទរចំពោះ វៀតណាមដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៣៥ លោកឯកអគ្គរដ្ឋទូត Boubazine Abdelhamid ជឿជាក់ថា វៀតណាមនឹងក្លាយជាតំណាងដ៏ល្អ ការពារសិទ្ធិមនុស្សដោយគ្មានការរើស អើងនោះទេ។ លោកឯកអគ្គរដ្ឋទូត Boubazine Abdelhamid ក៏បានសម្តែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់វៀតណាមចាប់តាំងពីការចាប់ ផ្តើមបុព្វហេតុផ្លាស់ប្ដូថ្មីនៅឆ្នាំ ១៩៨៦។ តាមលោកថា ចក្ខុវិស័យឈ្លាសវៃ និងការ ជ្រើសរើសយ៉ាងត្រឹមត្រូវនូវ គោលនយោបាយរបស់ថ្នាក់ដឹកនាំវៀតណាមបានជួយ វៀតណាមសម្រេចបានការបោះជំហានដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

Top