• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិនជួបមុខជាមួយអ្នកសារព័ត៌មាននៃប្រទេសសាមី

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅស្ថានទូតវៀតណាមប្រចាំរដ្ឋធានីប៉េកាំង ប្រទេសចិន បានប្រព្រឹត្តទៅពិធីជួបមុខនាដើមឆ្នាំថ្មីជាមួយតំណាងនិងអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មានស្នូលនានារបស់ចិន ក៏ដូចជាស្ថាប័ន​សារព័ត៌មានវៀតណាម ប្រចាំនៅចិនផងដែរ។


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Minh Khoi

នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Minh Khoi បានអោយដឹងថា ទំនាក់ទំនងរវាងវៀតណាមនិងចិនក្នុងឆ្នាំ២០១៨ បន្តមានការរីកចម្រើនយ៉ាងជ្រាលជ្រៅ ហើយការជឿទុកចិត្តគ្នាផ្នែកនយោបាយនិងកិច្ច សហប្រតិបតិ្តការជាក់ស្ដែងលើវិស័យជាច្រើនក៏ត្រូវបានពង្រឹងនិងពង្រីកផងដែរ។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅឆ្នាំ​២០១៩​បន្ត​ជាឆ្នាំជោគជ័យនៃទំនាក់ទំនងរវាងវៀតណាមនិងចិន។ លោកមានគោលបំណងថា រាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ នឹងធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃ​គូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងនិងដោះស្រាយបញ្ហា នៅសេសសល់នានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top