• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ចុះត្រួតពិនិត្យការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅខេត្ត Dong Nai

ក្នុងជំនួបធ្វើការនៅតាមបណ្ដាកន្លែង នេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ខេត្ត Dong Nai ត្រូវការបន្តថែរក្សាក្រុមប្រតិកម្មបន្ទាន់ កុំឲ្យជម្ងឺរាតត្បាតកើតមានក្នុង សហគមន៍នោះឡើយ។

ក្រុមការងារដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ទៅត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅក្រុមហ៊ុន Nestle។ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី២៣ វិច្ឆិកា ក្រុមការងាររបស់រដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅខេត្ត Dong Nai។ ក្រុមការងារបានទៅ ត្រួតពិនិត្យនៅក្រុមហ៊ុន Nestle ក្រុមហ៊ុន Taekwang Vina និងមន្ទីរពេទ្យ មហាវិទ្យាល័យវេជ្ជសាស្ត្រ ShingMark។ ក្នុងជំនួបធ្វើការនៅតាមបណ្ដាកន្លែង នេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ខេត្ត Dong Nai ត្រូវការបន្តថែរក្សាក្រុមប្រតិកម្មបន្ទាន់ កុំឲ្យជម្ងឺរាតត្បាតកើតមានក្នុង សហគមន៍នោះឡើយ។ ស្ថាប័នមានសមត្ថកិច្ចត្រូវត្រួតពិនិត្យជាប្រចាំនូវ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅទីកន្លែងដែលប្រមូលផ្ដុំ មនុស្សយ៉ាងច្រើន មូលដ្ឋានសិប្បកម្ម សាលារៀន មន្ទីរពេទ្យ ធ្វើការឃោសនា យ៉ាងញឹកញាប់ដល់ប្រជាជន កុំឲ្យផ្ទុះជម្ងឺក្នុងមន្ទីរពេទ្យជាដាច់ខាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

នាថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណសំណល់អដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ (គណៈកម្មាធិការដឹកនាំលេខ ៥១៥ ទីក្រុងហូជីមិញ) បានទទួលយកនូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារដ៏មានតម្លៃជាច្រើន ពីក្រុមស្រាវជ្រាវនៃគម្រោងគំនិតផ្តួចផ្តើមស្វែងរកជន វៀតណាមបាត់ខ្លួនក្នុងគ្រាសង្គ្រាម (VWAI) នៅសាកលវិទ្យាល័យ Texas Tech (សហរដ្ឋអាមេរិក)។

Top