• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញលរួមក្នុងសន្និសីទលើក​តម្កើងជនចាស់ជរា​គំរូធ្វើសេដ្ឋកិច្ចពូកែទូទាំងប្រទេសលើកទី៣


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ chinhphu.vn) 

 សន្និសីទ​លើកតម្កើងជនចាស់ជរា ចំនួន ២៤២នាក់ជាគំរូធ្វើសេដ្ឋកិច្ចពូកែ តំណាងឲ្យជនចាត់ជរា ជិត ៤០០នាក់​លើ​ទូទាំងប្រទេស បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ។ ឧបនាយក​​រដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈ​កម្មាធិការ​ជាតិទទួល​បន្ទុក​ជនចាស់​ជរា​វៀត​ណាម​បាន​អញ្ជើញ​ចូល​ក្នុងសន្និសីទនេះផងដែ​រ​។
 
អញ្ជើញថ្លែង​ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានវាយតំ​លៃ​ខ្ពស់​ចំពោះ​លទ្ធផល​លេច​ធ្លោ​បំផុត​​ដែល​ជនចាស់ជរាទទួលបាននាពេលកន្លងទៅ ព្រមទាំងវាយតម្លៃ​ខ្ពស់​ចំពោះ​តួនា​ទីរបស់​គណៈ​កម្មាធិកា​រ​មជ្ឈិម​​​សមាគមជនចាស់ជរាក្នុងការចលនា ផ្សព្វផ្សាយនិងគៀកគរ​សមាជិកសមាគម ឲ្យរួម​ចំណែក​ធ្វើជា​ទីបង្អែក​របស់​បក្ស រដ្ឋាភិបាលក្នុងការកសាងបក្ស កសាងរដ្ឋាភិបាល និងអភិវឌ្ឍន៍ជីវភាពវប្បធម៌។

 
 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Chinhphu.vn) 

ឧបនាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងប្រាថ្នា ចង់ឲ្យបុគ្គលម្នាក់ៗ សមូហភាព​និងមជ្ឈិមស​មាគមជនចាស់​ជរា​ ​បន្តពង្រីកតួនាទី ចូលរួមយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋ​កិច្ចតាមតំបន់រៀងៗខ្លួន ​ជាពិសេស​ ជម្រុញ​ការផ្សព្វ​ផ្សាយគោ​លមាគ៌ារបស់បក្ស  គោលន​យោបាយ​ច្បាប់​របស់​រដ្ឋ​ក្នុង​ការបង្កើត​យន្ដ​ការ​និង​គោល​នយោបាយ​ស្តីពីការ​អភិវឌ្ឍសេដ្ឋកិ​ច្ចស​ង្គម៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top