នៅក្នុងពិធីទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក លោក Michael Kelly នាព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា វៀតណាមនិងអាមេរិកជាខឿនសេដ្ឋកិច្ចពីរដែលបានបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមក។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគម ពាណិជ្ជកម្មអាមេរិក
លោក Michael Kelly (រូបថតៈ VGP/Thành Chung)
វៀតណាមគ្មានគោលការនាំចេញហួសកម្រិតទៅកាន់អាមេរិកទេ ត្រឹមតែផ្តោតសំខាន់នាំចេញមុខទំនិញជាប្រៀបខ្លាំងក្នុង ប្រទេសតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បង្កើនការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថានពីភាគីអាមេរិកសំដៅឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។
រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួល បំផុតសម្រាប់សហគ្រាសអាមេរិក សមស្របនឹងច្បាប់ជាតិនិងអន្តរជាតិ។ ឧបនាយក រដ្ឋមន្ត្រី លោក Vuong Dinh Hue មានបំណងថា ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិកប្រចាំ នៅវៀតណាម ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននិងសហគ្រាសអាមេរិកនឹងក្លាយទៅជាស្ពានសំខាន់ រួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងការទូត សេដ្ឋកិច្ចនិងការ អភិវឌ្ឍរួមរវាងប្រទេសទាំងពីរនាពេលខាងមុខ។
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសមាគមពាណិជ្ជកម្មអាមេរិក លោក Michael Kelly បានអះអាងថា នឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ននិងសហគ្រាសនានារបស់វៀតណាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគី ក៏ដូចជាស្វែងរកនូវដំណោះស្រាយសម្រាប់ពិគ្រោះយោបល់ជូនរដ្ឋាភិបាលអាមេរិកនិងវៀតណាម ដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម