• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ចូលរួមសន្និសីទស្តីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី៩ មករា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងសន្និសីទស្ដីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្នើថា ក្រសួងសុខាភិបាលបន្តជំរុញការកសាង និងសុក្រិតរបៀបរបប យន្តការគោលនយោបាយ និងបទប្បញ្ញត្តិសុខាភិបាល។
សន្និសីទស្តីពីការអនុវត្តការងារសុខាភិបាលឆ្នាំ ២០២៤។ រូបថត៖ VOV

ពោលគឺត្រូវផ្តោតលើការបង្កើត និងផ្សព្វផ្សាយឯកសារណែនាំច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។ ជាមួយគ្នានោះ បំពេញនិងដាក់ជូនរដ្ឋសភាធ្វើវិសោធនកម្មលើច្បាប់ឱសថ និងច្បាប់ធានារ៉ាប់រងសុខភាព។ ជាពិសេស បន្តរៀបចំរចនាសម្ព័ន្ធអង្គភាព ឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និងប្រើប្រាស់ធនធានវិនិយោគសម្រាប់វិស័យសុខាភិបាល ជាពិសេសវិធីសាស្ត្រភាពជាដៃគូសាធារណៈ និងឯកជន លើកកម្ពស់ស្វ័យភាពនៅគ្រឹះស្ថានសុខាភិបាលសាធារណៈ និងអភិវឌ្ឍការថែទាំសុខភាពឯកជន។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ក៏បានស្នើថា ក្នុងឆ្នាំនេះ ក្រសួងសុខាភិបាលត្រូវរៀបចំយន្តការ និងគោលនយោបាយអនុគ្រោះសមស្របសម្រាប់មូលដ្ឋានសុខាភិបាល ដើម្បីទទួលបានប្រភពទុន រួមទាំងកម្ចីអនុគ្រោះពីរដ្ឋាភិបាល និងកម្ចីពាណិជ្ជកម្ម ដើម្បីវិនិយោគលើមូលដ្ឋានសម្ភារៈនិងទិញឧបករណ៍។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រគល់ទង់ ប្រឡងប្រណាំងរបស់រដ្ឋាភិបាលជូនដល់សមូហភាពចំនួន ៣ ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល រួមមានៈ មន្ទីរពេទ្យ Cho Ray, មន្ទីរពេទ្យ Thong Nhat, មន្ទីរពេទ្យសោភ័ណ្ឌភាពផ្ទៃមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

នាព្រឹកថ្ងៃទី១១ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

Top