ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសារធារណរដ្ឋសង្គម និយមវៀតណាម ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិភាក្សាអំពីមធ្យោបាយលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាផ្សេងៗ ក្នុងនោះ មានការផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជា សហការគ្នាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងពហុភាគី។
ក្នុងអំឡុងពេលទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងប្រជុំទ្វេភាគីជាមួយលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងជួបសម្ដែងការគួរសមជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម