• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើការជាមួយកម្មាភិបាលសំខាន់ៗនៅខេត្ត Gia Lai

នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue និងក្រុមការងារនៃរដ្ឋាភិបាល បានធ្វើការជាមួយកម្មាភិបាលសំខាន់ៗនៅខេត្ត Gia Lai អំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការការពារជាតិ - សន្តិសុខក្នុងរយៈពេល ៩ ខែដើមនេះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

ថ្លែងសន្និដ្ឋាននៅក្នុងកិច្ចប្រជុំនេះឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការការពារជាតិនិងសន្តិសុខរបស់ខេត្ត Gia Lai ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ជាពិសេសក្នុងវិស័យកំណើនការប្រមូលថវិកា ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសសហករណ៍ ការទាក់ទាញទុនវិនិយោគជាដើម។

លោក Vuong Dinh Hue ក៏បានស្នើឱ្យខេត្ត Gia Lai គប្បីផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើដំណោះស្រាយនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៩ និងអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិម ប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះដែរ ខេត្ត Gia Lai ត្រូវបន្តធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបរិយាកាសវិនិយោគនិងធុរកិច្ច កែទម្រង់បែបបទរដ្ឋបាលនិងបង្កើតលក្ខណៈងាយស្រួលទាំងអស់ ដើម្បីកៀរគរសហគ្រាសមកវិនិយោគនិងអភិវឌ្ឍអង្គភាពអាជីវកម្មផងដែរ។ លោក Vuong Dinh Hue បន្តទៀតថាខេត្ត​ Gia Lai ចាំបាច់ត្រូវបន្តពង្រីកសក្តានុភាពនិងឧត្តមភាពរបស់ខ្លួនក្នុងផលិតកម្មកសិកម្ម ជាពិសេសគឺកសិកម្មបច្ចេកវិទ្យាខ្ពស់ដោយផ្សារភ្ជាប់ជាមួយឧស្សាហកម្មកែច្នៃ ព្រមទាំងជម្រុញឧត្តមភាពខាងអេកូទេសចរណ៍​ដោយផ្សារភ្ជាប់ជាមួយនឹងការថែរក្សាវប្បធម៌ប្រពៃណីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top