• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ទទួល​ជួប​ជាមួយ​សម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានឲ្យដឹងថា  វៀតណាមទំនងនឹងបើកជើងហោះហើរត្រង់ទៅកាន់នីហ្សេរីយ៉ានាពេលខាងមុខ ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយសម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម
(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅនីហ្សេរីយ៉ា នាព្រឹកថ្ងៃទី ២៩ ខែតុលា (តាមម៉ោងក្នុងស្រុក) នៅទីក្រុង Abuja ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានទទួលជួបគណៈប្រតិភូនៃសម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម ដែលមកសំដែងការគួរសម។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមតណាម លោក Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធសមាគមធុរកិច្ចនិងសហគ្រាសវៀតណាមចាំចាច់ត្រូវផ្ដោតសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​លើទំនិញគ្រាប់ស្វាយចន្ទី ដែលសុទ្ធតែជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ដើម្បីជួយសម្រួលដល់កំណើនពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានឲ្យដឹងថា  វៀតណាមទំនងនឹងបើកជើងហោះហើរត្រង់ទៅកាន់នីហ្សេរីយ៉ានាពេលខាងមុខ ។

ជាការឆ្លើយតប ប្រធាន សម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម លោក Sani Bako បានឲ្យដឹងថា នាខែធ្នូខាងមុខ សម្ព័ន្ធសមាគមនឹងបញ្ជូនគណប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៌អន្តរជាតិទីក្រុងហូជីមិញ ជួបសំណេះសំណាលជាមួយតំណាង សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងសហគ្រាសនានានៅវៀត ណាមណាម។ លោកប្រធានាធិបតី Sani Bako បានសម្តែងគោលបំណងថា សហគ្រាសវៀតណាមអាចវិនិយោគលើកសិដ្ឋានស្វាយចន្ទីនិងរោងចក្រកែច្នៃស្វាយចន្ទី ក៏ដូចជាកន្លែងកែច្នៃឈើនៅនីហ្សេរីយ៉ាសម្រាប់នាំចេញ​ទៅ​អឺរ៉ុប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top