• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar (ចិន)

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបលោក Gao Jifan ដែលជាស្ថាបនិក និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar (ប្រទេសចិន)។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang (ស្ដាំ) ទទួលជួបលោក Gao Jifan ដែលជាស្ថាបនិក និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោក Gao Jifan ប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar បានវាយតំលៃខ្ពស់ចំពោះសក្តានុពល គោលនយោបាយនិងលទ្ធផលនៃការអភិវឌ្ឍថាមពលកកើតឡើងវិញរបស់វៀតណាម ជាពិសេសក្នុងបរិបទដែលតម្រូវការផលិតផលបៃតង មិនប៉ះពាល់ដល់បរិស្ថានកាន់តែកើនឡើងនៅតាមទីផ្សារនាំចូលរបស់វៀតណាម។

ថ្លែងមតិក្នុងជំនួប ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Trina Solar នៅខេត្ត Thai Nguyen ដែលបង្កើនទុនវិនិយោគសរុបរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាមឡើងដល់ជិត ៩០០ លានដុល្លារអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍថាមពលកកើតឡើងវិញគឺជានិន្នាការរួមនៅលើពិភពលោក រួមទាំងវៀតណាមផងដែរ សំដៅឆ្ពោះទៅរកគោលដៅកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការកសាង និងចេញផ្សាយគោលនយោបាយជាក់លាក់ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ក្នុងនោះមានថាមពលពន្លឺព្រះអាទិត្យផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិយាយរួម ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុននិយាយដោយឡែក។ ទន្ទឹមនឹងនោះ ផ្ដោតលើការបញ្ចុះថ្លៃផលិតផល លើកកំពស់អានុភាពនៃឧបករណ៍ផ្ទុកថាមពលពន្លឺព្រះអាទិត្យ ហើយដំណោះស្រាយដើម្បីដោះស្រាយការបំពុលបរិស្ថានសម្រាប់ឧបករណ៍ផ្ទុកនៅពេលផុតកំណត់ផងដែរ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ ២០១៦ មក Trina Solar បានបង្កើតក្រុមហ៊ុន Trina Solar វៀតណាម ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅក្នុងមណ្ឌលឧស្សាហកម្ម Yen Binh ខេត្ត Thai Nguyen ដោយមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top