• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួប​ឯកអគ្គរដ្ឋទូត​អាមេរិកលោក Marc E. Knapper

សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តន៍ការប្តេជ្ញាចិត្តជួយវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ហើយមានគោលបំណងថាវៀតណាមនឹងបង្កល្ខណៈងាយស្រួលដល់សហគ្រាសអាមេរិកមកវិនិយោគនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកលោក Marc E. Knapper (រូបថត៖ VGP)

នារសៀលថ្ងៃទី ៣១ មករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអះអាងថា៖ សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់យុទ្ធសាស្ត្រ ហើយរដ្ឋាភិបាលវៀតណាមបានវាយតំលៃខ្ពស់ចំពោះសារយ៉ាងខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិក ដែលគាំទ្រវៀតណាម "ខ្លាំងរឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព"។ លោកបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកអនុវត្តន៍ផែនការលម្អិតក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងជាន់ខ្ពស់ និងសេចក្តីថ្លែងការណ៍រួម ដែលទាក់ទងនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសហរដ្ឋអាមេរិកបន្តគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហរដ្ឋអាមេរិក ទំនាក់ទំនងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ក៏ដូចជាដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Marc E. Knapper បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាងនេះទៅទៀត។ សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តន៍ការប្តេជ្ញាចិត្តជួយវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor ហើយមានគោលបំណងថាវៀតណាមនឹងបង្កល្ខណៈងាយស្រួលដល់សហគ្រាសអាមេរិកមកវិនិយោគនៅវៀតណាម។ អំពីបញ្ហាទទួលស្គាល់ខឿមសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ឯកអគ្គរដ្ឋទូតលោក Marc E. Knapper បាននិយាយថា សភាពាណិជ្ជកម្មអាមេរិកកំពុងពិចារណាលម្អិត និងជាបន្ទាន់ ដោយសង្ឃឹមថានឹងអាចសម្រេចបានទាន់ពេលវេលានៅក្នុងខែមិថុនាឆ្នាំនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

បើកកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

នាព្រឹកថ្ងៃទី១២ ខែធ្នូ នៅទីក្រុងតូក្យូ (ជប៉ុន) កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី៨បានបើកជាផ្លូវការ។

Top