• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ អតិផរណា​ត្រូវបាន​គ្រប់គ្រង​ទៅតាមគោលដៅដែលបានដាក់ចេញ

ក្រសួងហិរញ្ញវត្ថុបានកសាងសេណារីយ៉ូអតិផរណា ព្រមទាំងលើកទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងការគ្រប់គ្រង តម្លៃក្នុងឆ្នាំ ២០២៣។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai (រូបថត៖ nhadan.vn)

នាថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង សម្របសម្រួលតម្លៃឆ្នាំ ២០២២ របស់គណៈកម្មការដឹកនាំសម្របសម្រួលតម្លៃនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ប្រធានគណៈកម្មាធិការដឹកនាំបានចាត់ទុកថា៖ វៀតណាមបានគ្រប់គ្រងអតិផរណាក្រោមកម្រិត ៤% តាមទិសដៅរបស់រដ្ឋសភា និងរដ្ឋាភិបាល ដែលបានដាក់ចេញ ធានាជីវភាពរស់នៅរបស់ប្រជាជន និងលក្ខខណ្ឌផលតិកម្មធាតុចូលសម្រាប់សហគ្រាស។ តាមនោះ ធ្វើជាកម្លាំងចលករជំរុញការស្ដារកំណើនសេដ្ឋកិច្ចនារយៈពេលខាងមុខ។

ក្នុងឆ្នាំ ២០២២ ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះសម្ពាធអតិផរណា រដ្ឋាភិបាលបានដឹកនាំក្រសួង ស្ថាប័ន និងខេត្តក្រុងនានារៀបចំអនុវត្តន៍ដំណោះស្រាយម៉ាក្រូសេដ្ឋកិច្ចជាច្រើនដូចជា៖ ធានាការផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមធាតុចូលដ៏សំខាន់ៗនៃផលិតកម្ម ការគ្រប់គ្រងតម្លៃត្រូវបានអនុវត្តន៍ដោយប្រុងប្រយ័ត្ន ការគ្រប់គ្រងតម្លៃសាំងស្របតាមការតម្លៃពិភពលោក ប៉ុន្តែជាមួយនឹងការឡើងតម្លៃទាបជាង ព្រមទាំង ចេញផ្សាយទាន់ពេលវេលាគោលនយោបាយពន្ធ។

នៅក្នុងកិច្ចប្រជុំនេះ ក្រសួងហិរញ្ញវត្ថុបានកសាងសេណារីយ៉ូអតិផរណា ព្រមទាំងលើកទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងការគ្រប់គ្រង តម្លៃក្នុងឆ្នាំ ២០២៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top