• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាលោក ប្រាក់ ងួនហុង


ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជា
លោក ប្រាក់ ងួនហុង (VNA)

នារសៀលថ្ងៃទី ១៣ ខែធ្នូ  ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួន​ហុងបានមកជួបសម្តែងការគួរសមរក្នុងឱកាសទទួលបេសកម្មនៅវៀតណាម។ ក្នុងការទទួល​ជួប​សន្ទនា ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ជាពិសេសគឺស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបន្តសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាមរួមជាមួយបណ្ដាស្ថាប័ន​មានសមត្ថកិច្ចក្នុងការត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបណ្ដា​យន្តការសហប្រតិបត្តិការទ្វេភាគឺសំខាន់ៗដូចជា គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា សន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តនៅខ្សែព្រំដែនរវាងវៀតណាមនិងកម្ពុជា។ ជាពិសេសគឺការរៀបចំរំលឹក​ខួប​​អនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី  ២៤ មិថុនា ឆ្នាំ ២០១៧) ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top