• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue សង្កត់ធ្ងន់នូវសំណូមពរឲ្យគោរពច្បាប់


ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue សង្កត់ធ្ងន់នូវសំណូមពរឲ្យគោរពច្បាប់

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់មតិទៅលើសេចក្តីសម្រេចចិត្ត របស់​រដ្ឋាភិបាល​ស្តីពីការ​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះទំនិញ​នាំចូល ដែលត្រូវបំពេញបែបបទគយនៅ ច្រក​ទ្វារនាំចូល​នោះ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម​ លោក Vuong Dinh Hue បានសំណូមពរ​ឲ្យក្រសួងនានា វាយតម្លៃនូវកម្រិត​ចាំបាច់ក្នុងការចេញ​ផ្សាយ​សេចក្តី​សម្រេចចិត្តពោលខាងលើ ដោយ​ឈរលើមូលដ្ឋានគោរពច្បាប់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​សម្រាប់​អង្គ​ភាព​អាជីវកម្ម។ ចំពោះមុខទំនិញប្រើ​ប្រាស់ដែល​នាំចូល លោក Vuong Dinh Hue បាន​សំណូម​ពរ​ឲ្យក្រសួង​ហិរញ្ញវត្ថុ​ត្រូវ​ធ្វើការ​កត់សម្គាល់ថា មុខទំនិញមានអត្រាពន្ធខ្ពស់ពុំមាន​ន័យថា នឹងជួបហានិភ័យ​ច្រើន​អំពី ការ​ងារគយ​និងពន្ធទេហើយមុខទំនិញ មានតម្លៃធំប៉ុន្តែអត្រាពន្ធទាបហើយ​គ្រប់គ្រង់ មិនបាន​ល្អនោះក៏អាច បណ្តាល​ឱ្យមានការ​ខាតបង់ពន្ធដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top