• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long អញ្ជើញចូលរួម “ទិវាជាតិវៀតណាម” នៅពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ អូស្ការ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងបំពេញការងារនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានអញ្ជើញទៅទស្សនាពិព័រណ៍អន្តរជាតិឆ្នាំ ២០២៥ នៅទីក្រុងអូស្ការ ចុះហត្ថលេខាលើសៀវភៅភ្ញៀវ និងចូលរួមពិធីបង្ហូតទង់ជាតិវៀតណាមនិងជប៉ុន ក្នុងឱកាស “ទិវាជាតិវៀតណាម” នៅ EXPO Osaka។

ការសម្តែងសិល្បៈបែបប្រពៃណីនៅព្រឹត្តិការណ៍ “ទិវាជាតិវៀតណាម” នៅពិព័រណ៍អន្តរជាតិ Osaka ឆ្នាំ ២០២៥ (រូបថត៖ PV/VOV-Tokyo)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ បានក្រើនរំលឹកអំពីសង្គមមួយដែលមានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងសុខដុមរមនា ដោយយកចិត្តទុកដាក់លើគ្រប់វិស័យក្នុងដំណើរការអភិវឌ្ឍ។

“ចូលរួមពិព័រណ៍ EXPO ២០២៥ វៀតណាមបានជ្រើសរើសប្រធានបទ  “សង្គមរួមបញ្ចូលគ្នាដោយយកប្រជាជនជាមជ្ឈមណ្ឌល” តាមនោះ យើងចង់ចែករំលែករឿងរ៉ាវមោទនភាពអំពីប្រទេសវៀតណាម ដែលមានប្រវត្តិវីរភាព សេដ្ឋកិច្ចថាមវន្ត សមាហរណកម្មសម្បូរបែប វប្បធម៍ចម្រុះ ពោរពេញដោយអត្តសញ្ញាណ  ឧស្សាហ៍ព្យាយាម  រួសរាយរាក់ទាក់ សង្គមមានសណ្តាប់ធ្នាប់ សុវត្ថិភាព ទាំងអស់គ្នាសម្រាប់ប្រជាជនវៀតណាមដែលមានជីវភាពធូរធារ និងសុភមង្គល។ អាគ៌ារតាំងពិព័រណ៌វៀតណាមនៅ EXPO ២០២៥ គឺជាការរួមបញ្ចូលគ្នានៃប្រពៃណី បច្ចុប្បន្នកាល និងអនាគត ជាមួយនឹងភាសាបង្ហាញនៃបច្ចេកវិទ្យាទំនើប ដើម្បីផ្សព្វផ្សាយរឿងមោទនភាពអំពីប្រទេសជាតិនិងប្រជាជនវៀតណាម ទៅកាន់មិត្តអន្តរជាតិ ជាមួយនឹងក្តីប្រាថ្នាចង់ទម្លុះទម្លាយក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមពីសក្ដានុពល និងប្រៀបខ្លាំងនៃមូលដ្ឋាន និងធុរកិច្ច ដើម្បីបើកឱកាសសហប្រតិបត្តិការវិនិយោគនាពេលអនាគត”។

មុននេះឧបនាយករដ្ឋមន្ត្រីលោក Le Thanh Long បានចូលជួបសម្តែងការគួរសមជាមួយលោកស្រី Obuchi Yuko - សមាជិកសភា ប្រធានសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹង​ការទូត​ប្រជាជន​តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង ភ្លៀងក្រហម

ពង្រឹង​ការទូត​ប្រជាជន​តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង “ភ្លៀងក្រហម“

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) សហភាពអង្គការមិត្តភាពទីក្រុង ហូជីមិញ (HUFO) នាយប់ថ្ងៃទី ៩ ខែកញ្ញា បានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តរឿង "ភ្លៀងក្រហម" សម្រាប់ស្ថានកុងស៊ុលនៅទីក្រុង និងនិស្សិត ឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងទីក្រុង។

Top