អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គទេសាភិបាលអូស្ត្រាលីបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍកាន់តែរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី (រូបថត៖ TTXVN)
លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសពលកម្មដែលមានជំនាញខ្ពស់ ព្រមទាំងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រផងដែរ។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើឱ្យប្រទេសទាំងពីរអនុវត្តកម្មវិធីសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបើកទូលាយការផ្លាស់ប្តូរទេពកោសល្យ បង្កើតលក្ខខណ្ឌសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង និងសហគ្រិននៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរ និងសហប្រតិបត្តិការលើវិស័យត្រួសត្រាយ។
រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់អូស្ត្រាលី ដោយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នេះជាបញ្ហាប្រឈមរួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល៕