• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គទេសាភិបាលអូស្ត្រាលីនិងស្វាមី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នាល្ងាចថ្ងៃទី ៩ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn និងស្វាមីលោក Simeon Beckett បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង និងភរិយា។

អគ្គទេសាភិបាលអូស្ត្រាលីនិងស្វាមី មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នាយប់ថ្ងៃទី ៩ កញ្ញា (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះមានសារសំខាន់ ដែលជួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការនយោបាយ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំកន្លះ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្រាប់វៀតណាម ការទទួលស្វាគមន៍អគ្គទេសាភិបាលអូស្ត្រាលីមកបំពេញទស្សនកិច្ច រួមចំណែកអនុវត្តគោលនយោបាយការបរទេសរបស់បក្ស រដ្ឋដែលតែងតែយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាពិសេសអូស្ត្រាលី ដែលជាប្រទេសមានតួនាទីសំខាន់ក្នុងតំបន់ មុននេះគឺជាប្រទេសលោកខាងលិចដំបូងគេដែលបង្កើតទំនាក់ទំនងការទូត ហើយបច្ចុប្បន្នមានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងវិជ្ជមានជាមួយវៀតណាម។

សម្រាប់ប្រទេសអូស្ត្រាលី ដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវគោលនយោបាយខ្ជាប់ខ្ជួនតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹង​ការទូត​ប្រជាជន​តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង ភ្លៀងក្រហម

ពង្រឹង​ការទូត​ប្រជាជន​តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង “ភ្លៀងក្រហម“

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) សហភាពអង្គការមិត្តភាពទីក្រុង ហូជីមិញ (HUFO) នាយប់ថ្ងៃទី ៩ ខែកញ្ញា បានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តរឿង "ភ្លៀងក្រហម" សម្រាប់ស្ថានកុងស៊ុលនៅទីក្រុង និងនិស្សិត ឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងទីក្រុង។

Top