ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា
“ពិធីអបអរសាទរគឺជាសកម្មភាពស្នូលនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ ដែលរំលឹកខួបព្រឹត្តិការណ៍ដ៏មហិមារនៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ព្រមទាំងជាឱកាសដើម្បី ភាគីទាំងពីររំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងប្រពៃណីសាមគ្គីភាព ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងសម័យតស៊ូដណ្ដើមឯករាជ្យជាតិពីកាលពីមុន និងក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃផងដែរ។ នេះក៏ជាសកម្មភាពដែលរួមចំណែកបង្កើនការឃោសនា និងការអប់រំដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេស គឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា”៕