• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងអញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា នៅរោងមហោស្រព (ទីក្រុងហាណូយ) នៅថ្ងៃទី ២៤ ខែមិថុនា។
  ឧបនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន។ (រូបថត៖ VOV)  
តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Pham Binh Minh អនុប្រធានគណៈកម្មការដឹកនាំឆ្នាំមិត្តភាពជាតិវៀតណាម-កម្ពុជាឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ មិថុនា ឧបនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន បានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងអញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា នៅរោងមហោស្រព (ទីក្រុងហាណូយ) នៅថ្ងៃទី ២៤ ខែមិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
 “ពិធីអបអរសាទរគឺជាសកម្មភាពស្នូលនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២  ដែលរំលឹកខួបព្រឹត្តិការណ៍ដ៏មហិមារនៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ព្រមទាំងជាឱកាសដើម្បី ភាគីទាំងពីររំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងប្រពៃណីសាមគ្គីភាព ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងសម័យតស៊ូដណ្ដើមឯករាជ្យជាតិពីកាលពីមុន និងក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនាសព្វថ្ងៃផងដែរ។ នេះក៏ជាសកម្មភាពដែលរួមចំណែកបង្កើនការឃោសនា និងការអប់រំដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេស គឺជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

Top