• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកសម្តែងរបាំ Xoe របស់​ជនជាតិ​ថៃ ចំនួន​ជាង ២០០០ នាក់ ក្នុងកម្មវិធី “Tay Bac - សំឡេងប្រគុំតន្ត្រីល្បីរន្ទឺជារៀងរហូត “

តាមនោះ រួមចំណែកឧទ្ទេសនាម និងផ្សព្វផ្សាយអំពីរូបភាពមនុស្សដែលផ្សាភ្ជាប់ជាមួយលក្ខណៈវប្បធម៌ពិសេសនៃខេត្ត Yen Bai ដល់ប្រជាជន និងភ្ញៀវទេសចរណ៍ ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍
  (រូបភាព៖ TTXVN)  

ចូលរួមជ្រោមជ្រេងពិធីទទួលវិញ្ញាបនប័ត្ររបស់អង្គការ UNESCO ទទួលស្គាល់ “សិល្បៈ Xoe របស់ជនជាតិថៃ” ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី តំណាងនៃមនុស្សជាតិ និងបើកពិធីបុណ្យវប្បធម៌ - ទេសចរណ៍ Muong Lo ស្វែងរករមណីដា្ឋនជាតិពិសេស វាលស្រែកាំជណ្តើរ Mu Cang Chai ឆ្នាំ ២០២២ នាយប់ថ្ងៃទី ២៣ ខែកញ្ញា គណៈកម្មាធិការប្រជាជនទីក្រុង Yen Bai (ខេត្ត Yen Bai) នឹងរៀបចំកម្មវិធីសម្តែងសិល្បៈ “Tay Bac - សំឡេងប្រគុំតន្ត្រីល្បីរន្ទីជារៀងរហូត”; ក្នុងផ្នែកទី ២ នៃកម្មវិធីនឹងមានការសម្តែងរបាំ Xoe របស់ជនជាតិថៃ ដោយមានការចូលរួមពីមនុស្ស ២០២២ នាក់។ ទន្ទឹមនឹងនោះ ទីក្រុង Yen Bai ក៏បានចូលរួមការតាំងពិព័រណ៍ឧទ្ទេសនាមផលិតផល OCOP ឧទ្ទេសនាម សម្តែង និងការកែច្នៃម្ហូបអាហារក្នុងស្រុក ហើយចូលរួមក្នុងការតាំងបង្ហាញ និងសម្តែងវប្បធម៌បណ្តាជនជាតិផងដែរ។

នេះគឺជាសកម្មភាពដ៏ធំមួយរបស់ទីក្រុង សំដៅឆ្លើយតបនឹងព្រឹត្តិការណ៍នយោបាយ វប្បធម៌សំខាន់ៗរបស់ខេត្ត Yen Bai។ តាមនោះ ជំរុញចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជីវភាពវប្បធម៌” ដោយអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិក្នុងតំបន់; បង្កើនផែនមហាសាមគ្គីជនជាតិទាំងមូល។ ទន្ទឹមនឹងនោះ រួមចំណែកឧទ្ទេសនាម និងផ្សព្វផ្សាយអំពីរូបភាពមនុស្សដែលផ្សាភ្ជាប់ជាមួយលក្ខណៈវប្បធម៌ពិសេសនៃខេត្ត Yen Bai ដល់ប្រជាជន និងភ្ញៀវទេសចរណ៍ ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

វៀតណាមចូលរួមសម័យប្រជុំលើកទី៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្មនិងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34)

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គណៈ ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងនគរបាល ការបរទេស យុត្តិធ៌ម អយ្យការណ៍ប្រជាជនកំពូល និងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស បានចូលរួមសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មការទប់ស្កាត់ឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34) នៅទីក្រុងវីយែនប្រទេសអូទ្រីស។

Top