ព័ត៌មាន
អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស
បន្ទាប់ពីពិធីគោរពទង់ជាតិនៅតាមទីតាំងការិយាល័យបោះឆ្នោត មានពិធីដូចជា៖ ការអានសុន្ទរកថា បើក; ការប្រកាសច្បាប់ និងបទបញ្ញត្តិបោះឆ្នោតរបស់ការិយាល័យបោះឆ្នោត; ការងារត្រួតពិនិត្យប្រអប់បោះ ឆ្នោតសំខាន់ និងប្រអបបោះឆ្នោតបន្ថែមនៅចំពោះមុខអ្នកបោះឆ្នោត; និងការបិទជិតប្រអប់បោះឆ្នោតសំខាន់ និងប្រអប់បោះឆ្នោតបន្ថែមតាមបទបញ្ញត្តិ។
សម្របខ្លួនជាមួយបរិយាកាសបោះឆ្នោតទូទាំងប្រទេស នៅព្រឹកនេះ អគ្គលេខាបក្ស លោកតូ ឡឹម; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ និងអ្នកបោះឆ្នោតនៅក្នុងតំបន់លំនៅដ្ឋាន បានទៅអនុវត្តសិទ្ធិពលរដ្ឋ នៅការិយាល័យបោះឆ្នោតលេខ ២ អង្គភាពបោះឆ្នោតលេខ ១ សង្កាត់បាឌីញ ទីក្រុងហាណូយ។
នៅព្រឹកនេះផងដែរ ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ហ័នគៀម ទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តីហូ ទីក្រុងហាណូយ; និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ទីក្រុងហូជីមិញ។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន - ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - អនុវត្តសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំ ហុក ម៉ន ទីក្រុងហូជីមិញ (រូបថត៖ VNA)
ក្នុងពេលជាមួយគ្នានេះ នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស អ្នកបោះឆ្នោតមួយចំនួនធំបាន មកអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដោយជ្រើសរើសតំណាងដើម្បីបញ្ចេញមតិរបស់អ្នកបោះឆ្នោត និងប្រជាជន៕










