• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន៖ បង្កើនការទូតសភា ជំរុញការសន្ទនា កសាងទំនុកចិត្ត

“បណ្តុះក្តីសង្ឃឹម ធានាសន្តិភាព និងការពារយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ” គឺជាប្រធានបទនៃសុន្ទរកថារបស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥២ (IPU-១៥២) ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៦ ខែមេសា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់​មិន អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតសហភាពអន្តរសភាលើកទី ១៥២ (IPU-152) (រូបថត៖ VNA)

នៅក្នុងសុន្ទរកថា ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិន បានឲ្យដឹងថា វៀតណាមកំពុងខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានមូលដ្ឋានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ វៀតណាមកំពុងអនុវត្តគំរូកំណើនថ្មីមួយ ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករ ខណៈពេលដែលធានានូវសមធម៌សង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព ដើម្បីឱ្យប្រជាជនអាចរីករាយនឹងផ្លែផ្កានៃការអភិវឌ្ឍ។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់​មិន ជួបជាមួយគណៈប្រតិភូឡាវ នៅខាងក្រៅកិច្ចប្រជុំ (រូបថត៖VNA)

ដើម្បីជម្នះពុះពាររាល់បញ្ហាប្រឈមរួមជាមួយគ្នា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានចាត់ទុកថា IPU និងសភាសមាជិក គួរតែរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ពង្រឹងស្មារតីយកច្បាប់ជាចម្បង និងគាំទ្ររាល់គំនិតច្នៃប្រឌិតជាតិដើម្បីសន្តិភាពនិងការអភិវឌ្ឍ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានស្នើថា៖ “បង្កើនការទូតសភា ជំរុញការសន្ទនា កសាងទំនុកចិត្ត និងចំណង់មិត្តភាពរវាងប្រជាជាតិនានា; ទប់ស្កាត់ និងដោះស្រាយមូលហេតុចម្បងនៃជម្លោះ; គោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឈរលើស្មារតីនោះ រួមជាមួយសមាជិក IPU យើងសូមអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តបទឈប់បាញ់យ៉ាងតឹងរ៉ឹង បន្តការកិច្ចចរចាសន្តិភាព និងស្វែងរកដំណោះស្រាយ សមស្របប្រកបដោយចីរភាពចំពោះជម្លោះបច្ចុប្បន្ន”។

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានសម្តែងជំនឿជាក់ថា ស្មារតីសាមគ្គីភាព ការចែករំលែក និងកិច្ចសហប្រតិបត្តិការនឹងជួយប្រជាជាតិជំនះពុះពាររាល់បញ្ហាប្រឈម ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយ៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នាថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា។

Top