• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងទួរគី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ ចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU-១៥២) និងដំណើរការសកម្មភាពទ្វេភាគីមួយចំនួននៅទួរគី នាថ្ងៃទី១៦ ខែមេសា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិន បានអញ្ជីញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (រូបថត៖ VNA)

ក្នុងជំនួបនោះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិន និងលោកប្រធានាធិបតី Recep Tayyip Erdogan បានបញ្ជាក់ថា នៅតែមានសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយព្រមព្រៀងគ្នា នាំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ដោយបង្កើតលក្ខណៈងាយស្រួលដើម្បីសម្រេចបាននូវគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ៤ ពាន់លានដុល្លារអាមេរិក។ រួមជាមួយគ្នានោះ បន្តលើកទឹកចិត្តអាជីវកម្មទួរគីឱ្យវិនិយោគនៅវៀតណាម ដែលបច្ចុប្បន្នមានជិត ២ ពាន់លានដុល្លារអាមេរិក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះក្នុងពេលឆាប់ៗនេះ និង ទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌអំណោយផលដូចជាការហោះហើរត្រង់ និងទិដ្ឋាការអេឡិចត្រូនិកសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដោយបង្កើតលក្ខខណ្ឌដើម្បីលើកកម្ពស់ការតភ្ជាប់អាជីវកម្ម កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

ក្នុងឱកាសនេះ លោកប្រធានាធិបតី Recep Tayyip Erdogan បានបញ្ជាក់ថា ទួរគីតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម និងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ។

នៅថ្ងៃដដែលនោះ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានជួបជាមួយប្រធានសភា កាហ្សាក់ស្ថាន លោក Yerlan Koshanov និងបានជួបជាមួយប្រធានសភាកូតឌីវ័រ លោក Patrik Achi។ នៅក្នុងជំនួនទាំងនេះ ភាគីនានាបានព្រមព្រៀងគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ជាពិសេស IPU និងពង្រីកតួនាទីរបស់សភាក្នុងការជំរុញពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នាថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា។

Top